រុស្សុី បើកការវាយប្រហារដោយមីសុីលជាច្រើនគ្រាប់នៅទីក្រុង Dnipro ភាគខាងកើតអ៊ុយក្រែន!

0

 

ក្រុមមន្ត្រីបាននិយាយថា ប្រទេសរុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលនៅតាមគោលដៅនានាទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 12 នាក់និងរបួស 64នាក់នៅក្នុងទីក្រុង Dnipro ភាគខាងកើត និងរំខានការផ្គត់ផ្គង់ថាមពលនៅក្នុងតំបន់ Kyiv និង Kharkiv ។

 

មីសុីលបានវាយកម្ទេចប្លុកផ្ទះល្វែងមួយមានកម្ពស់ 9 ជាន់នៅទីក្រុង Dnipro ដែលបណ្តាលឲ្យមនុស្សស្លាប់​ជាច្រើននាក់មានទាំងកុមារ។

 

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា គេមិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់នៅក្រោមគំនរបាក់បែកនោះទេ។ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងឥតឈប់ឈរ។

 

ក្រៅពីទីក្រុង Dnipro ទីក្រុងផ្សេងទៀតក៏រងការវាយប្រហារកាលពីថ្ងៃសៅរ៍ដែររួមមាន Odesa នៅភាគខាងត្បូងទីក្រុង Kharkiv នៅភាគខាងកើត Lviv នៅភាគខាងលិច និងរដ្ឋធានី Kyiv របស់អ៊ុយក្រែន។ ដោយហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងបណ្តាញអគ្គិសនីត្រូវបានខូចខាតជាថ្មីម្តងទៀត។

 

គួរជម្រាបថា ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាមួយនឹងកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក ចាប់តាំងពីខែតុលា ដែលបណ្តាលឱ្យមានការដាច់ភ្លើង និងការរំខានដល់ប្រព័ន្ធកម្តៅកណ្តាល និងទឹកដែលកំពុងដំណើរការ៕

Leave A Reply

Your email address will not be published.