សូម៉ាលី ទទួលបានជ័យជំនះក្នុងការវាយដណ្តើមយកទីក្រុងកំពង់ផែសំខាន់ពីក្រុម al-Shabab!
សូម៉ាលី ទទួលបានជ័យជំនះក្នុងការវាយដណ្តើមយកទីក្រុងកំពង់ផែសំខាន់ពីក្រុម al-Shabab!
រដ្ឋមន្ត្រីការពារជាតិបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងដែលដឹកនាំដោយរដ្ឋាភិបាលរបស់ប្រទេសសូម៉ាលីបានដណ្តើមយកទីតាំងដ៏រឹងមាំរបស់ al-Shabab នៅលើមហាសមុទ្រឥណ្ឌា ដែលជាជ័យជម្នះដ៏សំខាន់បំផុតរបស់ពួកគេចាប់តាំងពីការចាប់ផ្តើមការវាយលុកប្រឆាំងនឹងក្រុមនេះកាលពីឆ្នាំមុន។
រដ្ឋមន្ត្រីការពារជាតិ លោក Abdulkadir Mohamed Nur បាននិយាយនៅក្នុងការផ្សាយតាមទូរទស្សន៍រដ្ឋថា កងកម្លាំងបានដណ្តើមយកទីក្រុងកំពង់ផែ Harardhere និងទីក្រុង Galcad នៅជិតនោះត្រឡប់មកវិញហើយ។
តំបន់ Harardhere គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ចោរសមុទ្រប្លន់កប៉ាល់ពាណិជ្ជកររហូតដល់ឆ្នាំ ២០១១។ ក្រោយមកវាត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាម al-Shabab ដែលបានក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលជាលើកដំបូងក្នុងឆ្នាំ ២០០៧ មុនពេលសន្យាភក្តីភាពរបស់ខ្លួនចំពោះក្រុមអាល់កៃដា។
គួរជម្រាបថា រដ្ឋាភិបាល និងកងជីវពលត្រកូលសម្ព័ន្ធមិត្តបានបង្ខំពួកឧទ្ទាមចេញពីទឹកដីជាច្រើននៅកណ្តាលប្រទេសសូម៉ាលី ចាប់តាំងពីបានបើកការវាយលុកដ៏ធំមួយកាលពីខែសីហាឆ្នាំមុន៕