លោក ចាន់ សុមារឌី អនុប្រធានមន្ទីរតំណាង លោក សុខ លឹមហៀង ចុះពិនិត្យវាយតម្លៃគម្រោងចម្រោះទឹកកខ្វក់ជាមួយគណៈកម្មាធិការអន្តរក្រសួង!
លោក ចាន់ សុមារឌី អនុប្រធានមន្ទីរតំណាង លោក សុខ លឹមហៀង ចុះពិនិត្យវាយតម្លៃគម្រោងចម្រោះទឹកកខ្វក់ជាមួយគណៈកម្មាធិការអន្តរក្រសួង!
ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣
លោក ចាន់ សុមារឌី អនុប្រធានមន្ទីរតំណាង លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តកំពង់ចាម បានអញ្ជេីញចូលរួមជាមួយគណៈកម្មាធិការលទ្ធកម្ម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានស្រាវជ្រាវប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីពិនិត្យវាយតម្លៃគម្រោងចំនួន៣ ឆ្នាំ២០២២ រួមមានដូចខាងក្រោម
១-ស្ថាបនាស្ពានបេតុងសរសៃដែក ប្រវែង ៤០ម៉ែត្រ ទទឹង១០ម៉ែត្រ ក្នុងឃុំព្រែកតានង់ ស្រុកកោះសូទិន
២-សាងសង់លូអ៊ុយបណ្តោយផ្លូវ ៣កំណាត់ លើផ្លូវខេត្តលេខ២៧០ ប្រវែង៣៦០០ម៉ែត្រ ទទឹង ១ម៉ែត្រ ជម្រៅ ១,១ម៉ែត្រ ស្ថិតក្នុងស្រុកកងមាស
៣-ជួសជុលកំណាត់ផ្លូវជាតិលេខ៧១ ប្រវែង ២០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ពី PK22+500 ដល់ PK24+500 និងលូមូលបណ្តោយផ្លូវ មុខកាត់០,៨០ម៉ែត្រ ប្រវែង ១០០០ម៉ែត្រ អណ្តូងលូចំនួន៤០កន្លែង ស្ថិតក្នុងឃុំបុសខ្នុរ និងស្វាយទាប ស្រុកចំការលើ៕