ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ក្នុងស្រុកព្រៃឈរ!
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋនៅក្នុងបរិវេណ វត្តថ្មី ស្ថិតក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស ជូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្ដេចលោកតែងខ្វល់ខ្វាយ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះជាប្រចាំ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ: តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង ” មិនទុកនរណាម្នាក់ចោល ” ។
អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី១កេស, ត្រីខ ១០ កំប៉ុង , ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ឃីត (សារុង មុង ភួយ ក្រមា ) ១កញ្ចប់ សាប៊ូលុច្ស ៤ដុំ, អាវយឺត ៤, ម៉ាស់ ១០បន្ទះ និងថវិកាចំនួន ៥០,០០០រៀលផងដែរ។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង សហការី ក៏បានអញ្ជើញ ប្រគេនទេយ្យវត្ថុ ព្រះចៅអធិការគង់នៅ វត្តថ្មី នូវអង្ករ ១០០ គីឡូក្រាម , ទឹកសុទ្ធ ២កេស, មី ៤កេស, ត្រីខ ៤០កំប៉ុង និងបច្ច័យ ២០ម៉ឺនរៀល ផងដែរ៕