លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី និងសហការី អញ្ជើញចុះត្រួតពិនិត្យទីតាំងត្រៀមសាងសង់អាគារប៉ុស្តិ៍រដ្ឋបាលថ្មីនិងជិតរួចរាល់!
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី និងសហការី អញ្ជើញចុះត្រួតពិនិត្យទីតាំងត្រៀមសាងសង់អាគារប៉ុស្តិ៍រដ្ឋបាលថ្មីនិងជិតរួចរាល់!
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចុះត្រួតពិនិត្យទីតាំងរៀបចំសាងសង់អាគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលនិងត្រៀមធ្វេីការសាងសង់ថ្មីនៅដេីមខែខាងមុខនេះ និងបានចុះពិនិត្យមើលប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេ ដែលបាននឹងកំពុងសាងសង់សម្រេចបាន 95%ផងដែរ ។
អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលបាននឹងកំពុងសាងសង់ចំនួន០២កន្លែងនោះមានទីតាំង÷
១-ស្រុកស្ទឹងត្រង់ ត្រៀមរៀបចំសាងសង់អាគារថ្មី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលមេសជ្រៃ ដែលមានទំហំទទឹង១២ម៉ែត្រ បណ្ដោយ៧ម៉ែត្រ ។
២-ស្រុកចំការលេី ប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេ ដែលបាននឹងកំពុងសាងសង់សម្រេចបាន 95% ។
សូមបញ្ជាក់ថា ប៉ុស្តិ៍ទាំងពីរនេះទទួលបានការឧបត្ថម្ភសាងសង់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អភិបាលខេត្តកំពង់ចាម និងដោយមានការចលនាគាំទ្រឧបត្ថម្ភពី ស្នងការនគរបាលខេត្ត កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសជ្រៃ ព្រមទាំង សប្បុរសជននានាក្នុងស្រុក និងក្រៅ ផងដែរ ៕