សភារុស្ស៊ីព្រមានថា ការផ្គត់ផ្គង់សព្វាវុធទំនើបៗធុនធ្ងន់ដល់អ៊ុយក្រែន ស្មើបង្កជា “មហន្តរាយជាសកល” !

0

សភារុស្ស៊ីព្រមានថា ការផ្គត់ផ្គង់សព្វាវុធទំនើបៗធុនធ្ងន់ដល់អ៊ុយក្រែន ស្មើបង្កជា “មហន្តរាយជាសកល” !

 

ប្រធានសភាជាន់ទាបរុស្ស៊ី (Duma) លោក វីយ៉ាឆេស្លាវ វូលូឌីន បានព្រមានកាលពីថ្ងៃអាទិត្យថា បណ្តាប្រទេសដែលផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសព្វាវុធធុនធ្ងន់ដូចជា ប្រព័ន្ធការពារដែនអាកាស និងឧបករណ៍ផ្សេងទៀត គឺស្មើនឹង”មហន្តរាយខ្លួនឯង”។

 

ប្រធានរដ្ឋ Duma លោក Vyacheslav Volodin បាននិយាយថា ការផ្គត់ផ្គង់អាវុធវាយលុកដល់របបទីក្រុង Kiev នឹងនាំទៅរកមហន្តរាយជាសកល។ ប្រសិនបើទីក្រុង Washington និង NATO ផ្គត់ផ្គង់អាវុធដែលនឹងត្រូវប្រើសម្រាប់ការវាយលុកទីក្រុងសន្តិភាព និងការប៉ុនប៉ងដណ្តើមយកទឹកដីរបស់យើង ដូចដែលពួកគេគម្រាមធ្វើ។ វា​នឹង​បង្ក​ឱ្យ​មានការ​សងសឹក​ជាមួយនឹង​អាវុធ​ដ៏​ខ្លាំងក្លា​ជាង​នេះ​»​។

 

ប្រធានសភាជាន់ទាបរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា សមាជិកសភាអាមេរិក, សភាអាល្លឺម៉ង់, រដ្ឋសភានៃប្រទេសបារាំង និងសភាអឺរ៉ុបផ្សេងទៀត ត្រូវតែដឹងពីការទទួលខុសត្រូវរបស់ពួកគេចំពោះមនុស្សជាតិ។

 

ទោះជាយ៉ាងណា ការសម្រេចចិត្តរបស់ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល ក៏កំពុងនាំពិភពលោកទៅរកមាត់ជ្រោះសង្រ្គាមដ៏អាក្រក់មួយផងដែរ៕

Leave A Reply

Your email address will not be published.