មនុស្ស​ស្លាប់​និងរបួសជាច្រើននាក់ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក និង​ការ​វាយឆ្មក់នៅអគារអភិបាលក្រុងម៉ូ​ហ្គា​ឌី​ស៊ូសូម៉ាលី!

0

មនុស្ស​ស្លាប់​និងរបួសជាច្រើននាក់ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក និង​ការ​វាយឆ្មក់នៅអគារអភិបាលក្រុងម៉ូ​ហ្គា​ឌី​ស៊ូសូម៉ាលី!

 

ក្រសួងព័ត៌មានសូម៉ាលីបាននិយាយកាលពីព្រឹកថ្ងៃអាទិត្យ ថា យ៉ាងហោចណាស់មនុស្ស ១១នាក់រួមមានជនស៊ីវិល ៥នាក់ត្រូវបានសម្លាប់ នៅពេលដែលសមាជិកនៃក្រុមប្រដាប់អាវុធ al-Shabab បានបំផ្ទុះគ្រាប់បែក និងបានវាយលុកអគាររដ្ឋាភិបាលក្នុងរដ្ឋធានី Mogadishu នៅប្រទេសសូម៉ាលី។

 

កងកម្លាំងសន្តិសុខសូម៉ាលីបាននិយាយថា សមាជិកនៃក្រុមប្រដាប់អាវុធចំនួន ៦ នាក់ត្រូវបានបាញ់សម្លាប់។

 

ដោយឡែក ក្រុម Al-Shabab បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបំផ្ទុះគ្រាប់បែករបស់ខ្លួនបានបើកការវាយប្រហារ “បន្ទាប់មកអ្នកប្រយុទ្ធជើងបានចូលទៅក្នុងអគារបន្ទាប់ពីបានសម្លាប់អ្នកយាមអគារជាច្រើននាក់”។

 

គួរជម្រាបថា ក្រុមប្រដាប់អាវុធ Al-Shabab បានប្រយុទ្ធជាមួយរដ្ឋាភិបាលតាំងពីឆ្នាំ ២០០៦ និងតែងតែធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក និងការវាយប្រហារដោយកាំភ្លើងនៅទូទាំងប្រទេសសូម៉ាលីឥតឈប់ឈរ៕

Leave A Reply

Your email address will not be published.