មនុស្ស ៧នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាអាមេរិក!

0

មនុស្ស ៧នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាអាមេរិក!

 

យ៉ាងហោចណាស់មនុស្ស ៧នាក់ត្រូវបានសម្លាប់និងមនុស្សម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបាញ់ប្រហារនៅឯកសិដ្ឋានផ្សិត និងក្រុមហ៊ុនដឹកទំនិញមួយនៅក្នុងសហគមន៍ឆ្នេរនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។

 

ប្រធានក្រុមប្រឹក្សាភិបាលខោនធី San Mateo លោក Dave Pine បាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស ៤ នាក់ត្រូវបានសម្លាប់នៅកសិដ្ឋានផ្សិត និង ៣ នាក់ទៀតនៅឯអាជីវកម្មដឹកទំនិញនៅជាយក្រុង Half Moon Bay ដែលជាទីក្រុងប្រហែល 48 គីឡូម៉ែត្រ (30 ម៉ាយ) ភាគខាងត្បូងនៃទីក្រុង San Francisco ។

 

យ៉ាងណាមិញ ប៉ូលីសនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការបាញ់ប្រហារនេះបាននៅឡើយទេ។ ខណៈដែលជនបង្ករត្រូវបានចាប់ខ្លួន។

 

គួរជម្រាបថា ការបាញ់ប្រហារនេះ កើតឡើងបន្ទាប់ពីការសម្លាប់មនុស្ស ១១ នាក់កាលពីល្ងាចថ្ងៃសៅរ៍នៅឯព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅឯសាលរាំរបាំបាឡេក្នុងទីក្រុង Monterey Park នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា៕

Leave A Reply

Your email address will not be published.