សម្តេចតេជោកំពុងពិចារណារៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតជាស្ត្រី ក្រីក្រ និងនិស្សិតបរទេស!

0

សម្តេចតេជោកំពុងពិចារណារៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតជាស្ត្រី ក្រីក្រ និងនិស្សិតបរទេស!

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងពិចារណារៀបចំឱ្យកន្លែងស្នាក់នៅក្នុងសាលា (អន្ទេសវាសិកដ្ឋាន) សម្រាប់សិស្សនិស្សិតជាស្ត្រី សិស្សនិស្សិតក្រីក្រ និងនិស្សិតបរទេសដែលមកសិក្សានៅកម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យបណ្ដាសាកលវិទ្យាល័យនានារៀបចំឱ្យមានអន្ទេសវាសិកដ្ឋាននេះផងដែរ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៃសាកលវិទ្យាល័យវេស្ទើនជាង៣ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចកំពុងពិចារណាកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជានារីដែលស្ថិតនៅរាជធានីភ្នំពេញ និងទៅតាមបណ្ដាខេត្ត ដើម្បីអាចស្នាក់នៅនិងរៀនសូត្រ ជាពិសេសនិស្សិតជាស្រ្តី។ សម្តេចមានប្រសាសន៍ថា៖ «ខ្ញុំកំពុងតែពិនិត្យដើម្បីអាចនឹងកសាងអន្តេវាសិកនៅទីកន្លែងណាមួយបន្ថែមលើអន្តេវាសិកដែលមានសព្វថ្ងៃនេះ ប្រហែលជាយើងនឹងចាប់ឈានយករៀបចំអន្តេវាសិកសម្រាប់និស្សិតជាស្រ្តី និងនិស្សិតក្រីក្រ»។

សម្តេចតេជោបញ្ចាក់ថា ការវិនិយោគនេះនឹងទទួលផលត្រឡប់មកវិញបានលើសច្រើន ហើយនេះជាអ្វីដែលរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគឺដូចគ្នានឹងមាតាបិតាផ្ដល់ចំពោះកូនរបស់ខ្លួន៕

Leave A Reply

Your email address will not be published.