រុស្សុីថាការផ្តល់សព្វាវុធធុនធ្ងន់ដល់អ៊ុយក្រែនប្រៀបដូចជាយកប្រេងសាំងមកជះលើភ្លើង!

0

រុស្ស៊ីនិយាយថា ការបញ្ជូនរថក្រោះប្រយុទ្ធរបស់អង្គការណាតូទៅអ៊ុយក្រែន គឺជាភស្តុតាងនៃការចេញមុខ “ដោយផ្ទាល់” ពីការចូលរួមរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបនៅក្នុងសង្គ្រាម ដោយថា ការផ្គត់ផ្គង់នេះអាចបង្កក្លាយជាភ្លើងសង្គ្រាមកាន់តែខ្លាំងជាងមុន។

ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់កាលពីថ្ងៃពុធបាននិយាយថា ពួកគេនឹងបំពាក់អាវុធដល់អ៊ុយក្រែនជាមួយនឹងរថក្រោះធុនធ្ងន់រាប់សិបគ្រឿងក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានសេចក្តីថ្លែងការណ៍ឥតឈប់ឈរពីរដ្ឋធានីអឺរ៉ុប និងទីក្រុងវ៉ាស៊ីនតោនថា ការបញ្ជូនប្រព័ន្ធសព្វាវុធជាច្រើនទៅកាន់ប្រទេសអ៊ុយក្រែន រួមទាំងរថក្រោះ មិនមែនជាមធ្យោបាយបង្ហាញពីការជាប់ពាក់ព័ន្ធរបស់ប្រទេសទាំងនេះ ឬសម្ព័ន្ធភាពក្នុងអរិភាពក្នុងប្រទេសអ៊ុយក្រែននោះទេ។

លោក Peskov និយាយថា“យើងមិនយល់ស្របជាដាច់ខាតចំពោះរឿងនេះ ហើយនៅទីក្រុងមូស្គូ អ្វីគ្រប់យ៉ាងដែលសម្ព័ន្ធភាព និងរដ្ឋធានីដែលខ្ញុំបានលើកឡើងកំពុងធ្វើ ត្រូវបានគេមើលឃើញថាជាការចូលរួមដោយផ្ទាល់នៅក្នុងជម្លោះ ពោលគឺដូចយកសាំងមកចាក់លើភ្លើងកំពុងឆេះ។

គួរជម្រាបថា ទីក្រុង Kyiv បាននឹងកំពុងស្វែងរករថក្រោះទំនើបៗរាប់រយគ្រឿង ដើម្បីផ្តល់ឱ្យកងទ័ពរបស់ខ្លួននូវកម្លាំងបាញ់ ដើម្បីបាញ់បំបែកខ្សែការពាររបស់រុស្ស៊ី និងដណ្តើមយកទឹកដីដែលបានកាន់កាប់ឡើងវិញនៅភាគខាងត្បូង និងខាងកើតនៃប្រទេសអ៊ុយក្រែន។ ខណៈអ៊ុយក្រែន និងរុស្ស៊ីមានត្រឹមតែរថក្រោះ T-72 សម័យសូវៀតប៉ុណ្ណោះ៕

Leave A Reply

Your email address will not be published.