រុស្ស៊ី ចោទថា៖ អាមេរិក និងណាតូ យកអ៊ុយក្រែនធ្វើជាកន្លែងដើម្បីសាកល្បងអាវុធថ្មីៗរបស់ខ្លួន!

0

 

សមាជិកសភាជាន់ខ្ពស់រុស្ស៊ីកាលពីថ្ងៃអាទិត្យបានចោទប្រកាន់ប្រទេសលោកខាងលិចថា បានប្រើប្រាស់អ៊ុយក្រែនជាកន្លែងហ្វឹកហាត់ដើម្បីសាកល្បងអាវុធរបស់ពួកគេ។

 

លោក Vyacheslav Volodin ប្រមុខរដ្ឋឌូម៉ា សភាជាន់ទាបរបស់រុស្ស៊ី បាននិយាយនៅក្នុងសារ Telegram ថា “ថ្ងៃនេះ អ៊ុយក្រែន គឺជាកន្លែងហ្វឹកហាត់សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងណាតូ ដើម្បីសាកល្បងអាវុធរបស់ពួកគេ និងសាកល្បងវិធីថ្មីនៃសង្រ្គាម” ។

 

លោក​បាន​បន្ថែម​ថា លោក​ខាង​លិច​មិន​គិត​ដល់​ជីវិត​របស់​ប្រជាជន​អ៊ុយក្រែន​ទេ ហើយ​ចាត់​ទុក​ពួក​គេ​ថា​ជា​របស់​ប្រើ​ហើយដែលនឹងបោះចោល​បាន។

 

លោក Volodin បានអះអាងថា “ទាំងអស់នេះបង្ហាញពីការចូលរួមដោយផ្ទាល់របស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងអរិភាពមួយនេះ ហើយប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីបានក្លាយជាមធ្យោបាយនៃការរំដោះប្រជាជនអ៊ុយក្រែន និងទឹកដី Slavic ពីពួកអាណានិគមអាមេរិក” ។

 

ទន្ទឹមនោះ លោក Volodin ក៏បានចោទប្រកាន់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន លោក Volodymyr Zelensky ពីការដកហូតសិទ្ធិ និងសេរីភាពនយោបាយរបស់ពួកគេ បង្រ្កាបក្រុមប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយ និងធ្វើទុក្ខបុកម្នេញវិហារគ្រិស្តអូស្សូដក់ជាដើម ៕

Leave A Reply

Your email address will not be published.