ក្រសួង​ធនធាន​ទឹក​៖​ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣!

0

 

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស​ (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

 

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា​ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តដែល​នឹងថមថយឥទ្ធិពលមកត្រឹមកម្រិតខ្សោយ ។

 

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

 

១-តំបន់ទំនាបកណ្តាល

 

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

 

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ ។

 

២-តំបន់ខ្ពង់រាប

 

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

 

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ ។

 

៣-តំបន់មាត់សមុទ្រ ៖

 

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

 

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C settl

 

– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ។

 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

Leave A Reply

Your email address will not be published.