Harry ឃ្លោក បដិសេធចំពោះសំណើរខ្ចីជើងទៅ Inter Milan!

0

 

ប្រធានក្រុមបិសាចក្រហម Manchester United កីឡាករ Harry Maguire ដែលអ្នកនិយមបាល់ទាត់ស្រុកខ្មែរស្គាល់ថា “អាឃ្លោក” បានច្រានចោលការខ្ចីជើងទៅក្លឹប Inter Milan នេះបើយោងតាមរបាយការណ៍។

 

ជាការពិតណាស់ Harry Maguire បានជួបការលំបាកក្នុងការប្រកួតនៅ Old Trafford ចាប់តាំងពីការមកដល់របស់អ្នកចាត់ការសញ្ជាតិហូឡង់ លោក Erik ten Hag នៅរដូវក្តៅ។

 

ខ្សែការពារកណ្តាលវ័យ 29 ឆ្នាំរូបនេះ ដែលជាកីឡាករសំខាន់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស បានបង្ហាញខ្លួនត្រឹមតែ 16 ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ និងបានផ្តួលកីឡាករនៅលើទីលានត្រឹមតែ 801 នាទីប៉ុណ្ណោះ។

 

យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថា Harry Maguire មានឱកាសចូលរួមជាមួយក្លឹបអ៊ីតាលី Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករខែមករា ប៉ុន្តែខ្សែការពាររូបនេះបានបដិសេធចំពោះសំណើរនេះ។

 

Maguire ស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ 2025 ជាមួយនឹងជម្រើសមួយឆ្នាំទៀត ប៉ុន្តែគាត់នឹងសម្លឹងមើលការចាកចេញពី Man Utd នៅរដូវក្តៅ ប្រសិនបើមិនអាចទទួលបានតំណែងរបស់គាត់នៅក្នុងក្រុមឡើងវិញ។

 

ទោះជាយ៉ាងណា លោក Ten Hag ភាគច្រើនពេញចិត្តនឹងគូកណ្តាលរបស់ Raphael Varane និង Lisandro Martinez ហើយ Luk Saw ក៏ត្រូវបានជំនួសកន្លែងរបស់គេផងដែរ។

 

គួរជម្រាបថា Harry Maguire ដែលបានបង្ហាញខ្លួនសរុបចំនួន 160 ប្រកួតសម្រាប់ Man Utd ចាប់តាំងពីបានផ្ទេរពី Leicester City ក្នុងតម្លៃ 80 លានផោនក្នុងឆ្នាំ 2019 ៕

Leave A Reply

Your email address will not be published.